លក្ខខណ្ឌនៃការប្រើប្រាស់

កាលបរិច្ឆេទចូលជាធរមាន៖ [Date]

សូមស្វាគមន៍មកកាន់ គេហទំព័រសហគមន៍មេត្រីបរិស្ថាន!គេហទំព័រសហគមន៍មេត្រីបរិស្ថាន គឺជាផ្នែកមួយនៃគម្រោងប្លាស្ទិកស្មាតកម្ពុជា ដែលជួយដល់សហគមន៍ក្នុងការប្រមូល និងកែច្នៃសំណល់ដែលអាចកែច្នៃបានឱ្យកាន់តែមានប្រសិទ្ធភាព។ តាមរយៈការប្រើប្រាស់គេហទំព័រនេះ អ្នកយល់ព្រមគោរពតាមលក្ខខណ្ឌទាំងនេះ។

១. ការប្រើប្រាស់គេហទំព័រ

អ្នកយល់ព្រម៖

  • ផ្តល់ព័ត៌មានពិតប្រាកដ និងត្រឹមត្រូវ។
  • ប្រើប្រាស់គេហទំព័រនេះដោយស្របច្បាប់ និងមានការទទួលខុសត្រូវ។
  • រក្សាព័ត៌មានគណនីរបស់អ្នកឱ្យមានសុវត្ថិភាព។
  • អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់។

២. មុខងាររបស់គេហទំព័រ

គេហទំព័រនេះជួយតភ្ជាប់រវាងខ្នងផ្ទះ អ្នកប្រមូលអេតចាយ ដេប៉ូ ក្រុមហ៊ុនកែច្នៃ និងអ្នកគ្រប់គ្រងគម្រោង ដើម្បី៖

  • ស្នើសុំ និងកត់ត្រាការប្រមូលសំណល់កែច្នៃ។
  • ពិនិត្យមើលតម្លៃសម្ភារៈដែលអាចកែច្នៃបាន។
  • ទទួលបានរង្វាន់ និងការលើកទឹកចិត្តនានា។
  • គាំទ្រដល់ការគ្រប់គ្រងសំណល់ប្រកបដោយការទទួលខុសត្រូវ។

៣. សកម្មភាពដែលត្រូវបានហាមឃាត់

អ្នកមិនត្រូវ៖

  • ផ្តល់ព័ត៌មានក្លែងបន្លំ។
  • ចូលប្រើប្រាស់គណនី ឬប្រព័ន្ធដោយគ្មានការអនុញ្ញាត។
  • ផ្ទុកឡើងនូវមេរោគ ឬកម្មវិធីដែលអាចបង្កគ្រោះថ្នាក់។
  • បង្កការរំខានដល់គេហទំព័រ ឬប្រើប្រាស់សេវាកម្មខុសគោលដៅ។
  • ក្លែងបន្លំអត្តសញ្ញាណជាបុគ្គលផ្សេង។

៤. មាតិកា និងទិន្នន័យរបស់អ្នក

ព័ត៌មាន រូបថត និងកំណត់ត្រាដែលអ្នកបានបញ្ចូល នៅតែជាកម្មសិទ្ធិរបស់អ្នក។ តាមរយៈការបញ្ចូលទិន្នន័យទាំងនេះ អ្នកផ្តល់សិទ្ធិដល់គម្រោងក្នុងការរក្សាទុក ដំណើរការ ផ្ទៀងផ្ទាត់ និងប្រើប្រាស់ព័ត៌មានទាំងនោះដើម្បីប្រតិបត្តិការគេហទំព័រ ព្រមទាំងគាំទ្រដល់សកម្មភាពរាយការណ៍ ការស្រាវជ្រាវ និងការសិក្សារៀនសូត្រ ដោយធានាការពារឯកជនភាពក្នុងករណីចាំបាច់ និងសមស្រប។

៥. សេវាកម្មឥតគិតថ្លៃ

  • គេហទំព័រនេះត្រូវបានផ្តល់ជូនឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ។
  • មិនមានការបង់ថ្លៃចុះឈ្មោះ ឬថ្លៃជាវប្រចាំឡើយ។
  • គម្រោងមិនគ្រប់គ្រងការទូទាត់ប្រាក់រវាងអ្នកប្រើប្រាស់ និងអ្នកទិញសម្ភារៈកែច្នៃនោះទេ។
  • រាល់ប្រតិបត្តិការនានាគឺជាការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធដោយផ្ទាល់។

៦. ឯកជនភាព

ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានចាត់ចែងស្របតាមគោលការណ៍ឯកជនភាពរបស់គម្រោង និងគោលការណ៍ការពារជាធរមានផ្សេងទៀត។

ដើម្បីជួយរក្សាវេទិកានេះឱ្យមានសុវត្ថិភាព ទំនួលខុសត្រូវ និងសន្តិសុខ ការប្រើប្រាស់គេហទំព័ររបស់អ្នកក៏ត្រូវស្ថិតក្រោមគោលការណ៍ខាងក្រោមផងដែរ៖

  • គោលការណ៍ការពារទិន្នន័យ៖ ពន្យល់ពីរបៀបដែលព័ត៌មានផ្ទាល់ខ្លួនត្រូវបានប្រមូល រក្សាទុក ប្រើប្រាស់ និងការពារ។
  • គោលការណ៍ខូឃី៖ ពិពណ៌នាពីរបៀបដែលខូឃី និងបច្ចេកវិទ្យាស្រដៀងគ្នាត្រូវបានប្រើប្រាស់នៅលើវេទិកា។ គោលការណ៍ខូឃី
  • គោលការណ៍ការពារសុវត្ថិភាព គោលការណ៍ការពារការកេងប្រវ័ញ្ច ការបំពាន និងការបៀតបៀនផ្លូវភេទ និងគោលការណ៍ការពារកុមារ៖ ការពារអ្នកប្រើប្រាស់ពីការបៀតបៀនផ្លូវភេទ ការកេងប្រវ័ញ្ច ការរំលោភបំពាន ការរើសអើង និងអាកប្បកិរិយាបង្កគ្រោះថ្នាក់ផ្សេងៗទៀត។ គោលការណ៍នេះកំណត់ចេញនូវវិធានការនានាដើម្បីការពារកុមារពីការរំលោភបំពាន ការកេងប្រវ័ញ្ច ការបោះបង់ចោល និងទម្រង់នៃគ្រោះថ្នាក់ផ្សេងៗ។ care-cambodia.org
  • គោលការណ៍ណែនាំសហគមន៍ ឬនីតិវិធីប្រតិបត្តិការបន្ថែមណាមួយ ដែលបោះពុម្ពផ្សាយដោយគម្រោងពីពេលមួយទៅពេលមួយ។

តាមរយៈការប្រើប្រាស់គេហទំព័រនេះ អ្នកយល់ព្រមអនុវត្តតាមគោលការណ៍ទាំងនេះ។ ការខកខានមិនបានអនុលោមតាម អាចបណ្តាលឱ្យមានការរឹតត្បិតសិទ្ធិចូលប្រើប្រាស់ ការផ្អាកគណនី ឬចំណាត់ការសមស្របផ្សេងៗទៀត។

៧. លទ្ធភាពនៃការប្រើប្រាស់សេវាកម្ម

យើងមានគោលបំណងរក្សាគេហទំព័រនេះឱ្យមានសុវត្ថិភាព និងដំណើរការជាប្រក្រតី ប៉ុន្តែយើងមិនអាចធានាបាននូវសេវាកម្មដែលគ្មានការរអាក់រអួល ឬប្រតិបត្តិការដែលគ្មានកំហុសនៅគ្រប់ពេលវេលានោះទេ។

៨. ការផ្អាកគណនី

យើងអាចផ្អាក ឬបញ្ឈប់សិទ្ធិចូលប្រើប្រាស់ ប្រសិនបើអ្នកប្រើប្រាស់៖

  • រំលោភលើលក្ខខណ្ឌទាំងនេះ។
  • ចូលរួមក្នុងសកម្មភាពខុសច្បាប់ ឬបង្កគ្រោះថ្នាក់។
  • បង្កើតហានិភ័យដល់អ្នកប្រើប្រាស់ផ្សេងទៀត ឬដល់គម្រោង។

៩. ការធ្វើបច្ចុប្បន្នភាពលើលក្ខខណ្ឌទាំងនេះ

យើងអាចធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌទាំងនេះពីពេលមួយទៅពេលមួយ។ ការបន្តប្រើប្រាស់គេហទំព័រ មានន័យថាអ្នកទទួលយកនូវការធ្វើបច្ចុប្បន្នភាពទាំងនោះ។

១០. ច្បាប់ដែលត្រូវអនុវត្ត

លក្ខខណ្ឌទាំងនេះត្រូវអនុវត្ត និងបកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ដោយប្រើប្រាស់គេហទំព័រសហគមន៍មេត្រីបរិស្ថាន អ្នកបញ្ជាក់ថាអ្នកបានអាន និងទទួលយកលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ។